Friday, December 13, 2019

រឿងឆោតល្ងង់ទាំង4របស់អ្នកចញ្ចឹមមាន់

=> រឿងឆោតល្ងង់ទាំង04យ៉ាងដែលអ្នកចិញ្ចឹមមាន់ស្រែខ្មែរមួយចំនួនបាននិងកំពុងជឿរជាក់ដោយខ្វះការពិចារណា÷
1- ជឿរជាក់ថាមានថ្នាំ និងចំណីមាន់សម្រេច ដែលធ្វើឲ្យមាន់ស្រែខ្មែរ មានទាំងគុណភាពសាច់ និងមិនបង្កឲ្យមាននូវបញ្ហាជំងឺ ជួយកាត់បន្ថយការចំណាយនិងទទួលបានផលចំណេញច្រើន... ដោយមិនចាំបាច់រវល់ជាមួយនិងការផ្តល់ចំណីធម្មជាតិបន្ថែម ដែលជាវត្ថុធាតុដើមធូរថ្លៃ ងាយស្រួលដាំដុះ ស្វែងរកនិងយកមកធ្វើជាចំណីមាន់ដែលខ្លួនបានចិញ្ចឹម...
2- ជឿរជាក់ថាការប្រើប្រាស់ថ្នាំ និងវាក់សាំងថ្លៃៗមានយីហោល្បីៗនិងជួយឲ្យមាន់ស្រែដែលខ្លួនចិញ្ចឹមលែងផ្ទុះជំងឺទាំងអស់នោះទៀត... ដូចនេះក៏មិនសូវយកចិត្តទុកដាក់លើការថែទាំសុខភាពមាន់ កង្វះអនាម័យលើការផ្តល់ចំណី ទឹក និងបោសសម្អាតទ្រុង បាញ់ថ្នាំសម្លាប់មេរោគជាដើម...
3- ជឿរជាក់ថាមានថ្នាំជំនួយពិសេសដែលធ្វើឲ្យមេពូជមានពងច្រើន ទទួលបាននូវទិន្នផលខ្ពស់ និងគុណភាពអត្រាបង្កកំណើតក៏ច្រើន... ប្រសិនបើមានដូចនេះមែន គឺគេមិនចាំបាច់ព្យាយាមចិញ្ចឹុមបារមាន់ ថែសុខភាពមេពូជ និងបារ ព្យាយាមផ្តល់ចំណីឲ្យបានត្រឹមត្រូវ ព្យាយាមរកបច្ចេកទេសបង្កាត់ថ្មីដើម្បីបង្កើនទិន្នផលរបស់ខ្លួននោះទេ ជាពិសេសគេប្រាកដជាប្រើប្រាស់ប្រភេទថ្នាំទាំងអស់នោះជាមួយពូជមាន់ល្បីៗ និងមានតម្លៃខ្ពស់ៗបាត់ទៅហើយ... ដូចនេះសូមពិចារណាលើរឿង សត្វគីង្គក់លក់ថ្នាំស្រែង...
4- ជឿរជាក់ថាការប្រើប្រាស់វាក់សាំងតាមបែបធម្មជាតិនិងមានភាពល្អប្រសើរជាងថ្នាំ និងវាក់សាំងវេជ្ជសាស្ត្រ និងទទួលបានជោគជ័យ និងចំណេញច្រើន... ប្រសិនបើមានបែបនេះ ហើយមានអ្នកជោគជ័យលើការធ្វើបែបនេះជាលក្ខណៈទ្រង់ទ្រាយធំមែន... គាត់ប្រាកដជាក្លាយទៅជាមហាសេដ្ឋី មានប្រាក់រាប់លានដុល្លារ ដែលបានមកពីលក់រូបមន្ត និងផ្សំថ្នាំ និងវាក់សាំងធម្មជាតិនោះហើយ...
=> អាស្រ័យហេតុដូចបានលើកឡើងពីភាពឆោតល្ងង់ទាំង04 ខាងលើនេះ ខាងសេវាកម្មទិញលក់មាន់ស្រែកម្ពុជា... សូមឲ្យបងប្អូនធ្វើការពិចារណាឡើងវិញ ប្រសិនបើបងប្អូនចង់ចិញ្ចឹមមាន់ស្រែខ្មែរជោគជ័យពិតប្រាកដ ហើយចង់ក្លាយខ្លួនជាអ្នកចិញ្ចឹមមាន់អាជីព អាចព្យាយាមស្វែងរកនូវបច្ចេកទេសពីអ្នកចិញ្ចឹមមាន់ស្រែជោគជ័យនិងទ្រឹស្តីពីប្រភពដែលមានការគាំទ្រជាសាកល សូមកុំជឿរជាក់លើភាពល្បីល្បាញ និងកេរ្តិ៍ឈ្មោះក្លែងក្លាយរបស់បុគ្គល ឬអង្គភាពណាមួយឲ្យសោះ... សូមបងប្អូនមេត្តាយល់ថា លុយកាក់ពិបាករកណាស់ សូម្បីតែ១៛ ខ្មែរក៏មិនមែនចេះតែធ្លាក់ចុះពីលើមេឃមកនោះទេ...


=> ចែករំលែកដោយ÷ សេវាកម្មទិញលក់មាន់ស្រែកម្ពុជា
=> កាលបរិច្ឆេទ÷ វេលាម៉ោង00:57នាទី ថ្ងៃ28/11/2019
=> ប្រសិនបងប្អូនចង់ជោគជ័យ សូមបញ្ចប់នូវភាពឆោតល្ងង់ទាំងបួនខាងលើនេះ...
=> សូមអរគុណ...🐣🐤🐔🐓🇰🇭😍

Wednesday, February 13, 2019

លក្ខណៈមាន់ស្រែខុសពីមាន់បីសាសន៍ដូចម្ដេចខ្លះ

មាន់ស្រែខុសពីមាន់បីសាសន៍ឆ្ងាយណាស់ទាំងរបៀបចិញ្ចឹមនឹងការផ្ដល់ចំណីព្រមទាំងរយៈពេលចិញ្ចឹមទៀផង កត្តាសំខាន់មាន 3 ចំណុចដូចខាងក្រោម។

  1.  តំលៃ មាន់ស្រែថ្លៃជាងមាន់បីសាសន៍ បើទោះបីជាសម្បុរដូច       គ្នាក៏ដោយរូបរាប្រហាក់ប្រហែលគ្នាក៏ដោយ។
  2.  រយៈពេលចចិញ្ចឹ ភភាខុសគ្នាឆ្ងាយនោះគឺការចិញ្ចឹមមាន់ស្រែ      មានរយៈពេលចិញ្ចឹមយូជាង មាន់បីសាសន៍ មាន់ស្រែ                ប្រើរយៈពេលបួនខែទើបបានលក់ ឯមាន់បីសាសន៍វិញប្រើ          ពេលតែមួយខែពីខែប៉ុន្នឹងឯង។
  3.  ការផផ្ដចំណី មាន់ស្រែត្រូវការចំណីតាមបែបធម្មជាតិច្រើន          ជាងដូចជា កន្ទួក ចុងអង្ក ដើចេក ។ល។ តែមាន់បីសាសន៍        វិញវាមិនត្រូវការចំណីបែបនេះទេ វាត្រូវការចំណីសម្រេចចំណី    បេ ទើបវាលូតលាស់បានល្អ៕

មាន់ស្រែ ខេត្តសៀមរាប

កសិដ្ឋានចិញ្ចឹមមាន់នៅក្នុងខេត្តសៀមរាប មានលក់មាន់ស្រែសុទ្ធ
ចិញ្ចឹតាមបែបធម្មជាតិ សាច់មាន់ស្វិតមានរសជាតិឆ្ងាញ់ប្លែក។

ការចិញ្ចឹមមានទ្រុងសម្រាប់ដាក់មាន់ត្រឹមត្រូវ មិនប្រលែងឲ្យវាដើរ
រកចំណីអាហារពាសវាលពាសកាលឡើង។ 

រឿងឆោតល្ងង់ទាំង4របស់អ្នកចញ្ចឹមមាន់

=> រឿងឆោតល្ងង់ទាំង04យ៉ាងដែលអ្នកចិញ្ចឹមមាន់ស្រែខ្មែរមួយចំនួនបាននិងកំពុងជឿរជាក់ដោយខ្វះការពិចារណា÷ 1- ជឿរជាក់ថាមានថ្នាំ និងចំណីមាន់សម្រេច ដ...